រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំស្តីពីការប្រគល់ទទួលបញ្ចប់សុពលភាពការធានាគុណភាពសំណង់លើគម្រោងជួសជុលផ្លូវបេតុងអាមេ

ថ្ងៃចន្ទ ៨កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំស្តីពីការប្រគល់ទទួលបញ្ចប់សុពលភាពការធានាគុណភាពសំណង់លើគម្រោងជួសជុលផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ និងផ្លូវប្រវែង ២២០ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងសាងសង់លូមូលកាត់ផ្លូវទោលប្រវែង ០៦ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក សៀង កក្កដាអភិបាលរងក្រុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ និងអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការលទ្ធកម្ម តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងតំណាងសហគ្រាស ខនស្ត្រាក់សិន ឯ.ក ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង