រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំបានដឹកនាំកម្លាំងចុះយាមតាមគោលដៅចំណុចព្រែកតាចាន់ ក្នុងការត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ។

ស្រុកកោះកុង: ថ្ងៃអង្គារ៍ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំជ្រោយប្រស់ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន: មន្ត្រីប៉ុស្តិ៍រដ្ឋបាលចចំនួន ០១នាក់ សហការជាមួយមន្ត្រីប៉ុស្តិ៍សុខភាពចំនួន ០១នាក់ បន្តចុះយាមតាមគោលដៅ ចំណុច ព្រែកតាចាន់ ស្ថិតនៅភូមិជ្រោយប្រស់ ដើម្បីពិនិត្យការចេញ-ចូល របស់ប្រជាពលរដ្ឋ មកក្នុងឃុំជ្រោយប្រស់ សំដៅការពារការីករាលដាលនៃជម្ងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ ។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង