រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង អញ្ជើញ​ចុះត្រួតពិនិត្យ​ដំណើរការ​ជួសជុល​ផ្លូវទៅកាន់ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង ដឹកនាំក្រុមការងារ ​ចុះត្រួតពិនិត្យ​ដំណើរការ​ជួសជុល​ផ្លូវក្រាលក្រួសក្រហម​០១ខ្សែទៅកាន់ភូមិកោះកុងក្នុង ក្នុងឃុំត្រពាំងរូង ដែលបានរងការខូតខាតនៅកំឡុងពេលភ្លៀងធ្លាក់ជាប់ជាច្រើនថ្ងៃដែលបណ្តាលឱ្យមានការហូរច្រោះផ្លូវ ពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស​ពុទ្ធបរិស័ទដែលមានបំណងចង់មកធ្វើបុណ្យនៅវត្តព្រះពុទ្ធកោះកុងក្នុងនៅកំឡុងពេលចាំព្រះវស្សា មានភាពងាយស្រួល​ក្នុងការធ្វើដំណើរ។​​

សមាសភាពចូលរួមមាន​លោក លោកស្រី​អភិបាលរងស្រុក នាយករង​សាលាស្រុក និងការិយាល័យ អង្គភាព​ពាក់ព័ន្ធ​ចំណុះរដ្ឋបាលស្រុក​កោះកុង​។​

អត្ថបទទាក់ទង