រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

វេលាម៉ោង ០៨ ៖ ៣០ នាទីព្រឹក

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត និងមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល លោកក្រុមប្រឹក្សាឃុំ ព្រមទាំងកសិករដែលជាសមាជិកបណ្តុំមកទទួលបានសម្ភារៈធាតុចូលកសិកម្ម មានចំនួនសរុប ៥០នាក់ ស្រី ៣២នាក់ ដែលធ្វើឡើងនៅស្នាក់ការសហគមន៍ព្រៃឈើព្រែកជីក ។

សម្ភារកសិកម្មដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុមួយចំនួន ដែលផ្តល់ជូនកសិករបណ្តុំបន្លែរួមមាន ៖

១.កៅស៊ូគ្របរង ចំនួន ២៥ដុំ (៤០០ម៉ែត្រ/ដុំ)

២.ទុយោដំណក់ទិកចំនួន ២៥ដុំ (១០០០ម៉ែត្រ/ដុំ)

៣.ត្រេបណ្តុះកូនចំនួន ២៥០ត្រេ

៤.គ្រាប់ពូជសណ្តែកកួរចំនួន ២៥កញ្ចប់

៥.គ្រាប់ពូជត្រសក់ចំនួន ២៥កញ្ចប់ រួមនិងជីថ្នាំកសិកម្មមួយចំនួនទៀត។

ការផ្តល់ទុនសហវិនិយោគ បានដំណើរការដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងអនាម័យ និងបានធ្វើការបែងចែកកសិករជា ៥ជុំ (១០នាក់/ជុំ) ពេលវេលាផ្សេងៗពីគ្នា ដើម្បីមកទទួលសម្ភារ។ ដំណើរការផ្តល់ទុនសហវិនិយោគនូវសម្ភារធាតុចូលកសិកម្មដល់កសិករសមាជិកបណ្តុំបន្លែ បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ដោយមានកិច្ចសហការណ៍យ៉ាងល្អទាំងថ្នាក់ស្រុក ឃុំ ភូមិ មន្រ្តីជំនាញ និងបងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង