រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ដសាលាម្នាង

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ដសាលាម្នាង រួមមាន៖
-ទៀនព្រះវស្សា១គូ
-អង្ករ១០០គ.ក្រ
-មី៣កេស
-ត្រីខ៥យួរ
-ទឹកត្រី៣យួរ
-ទឹកផ្លែឈើ២កេស
-ភេសជ្ជៈបាកាស់២កេស
-ទឹកបរិសុទ្ធវីតាល់៦កេស
-ម៉ាស១០ប្រអប់
-អំពូលសូឡា០២គ្រាប់
-អាកុល១០លីត្រ
-ដបបាញ់អាកុល២ដប
-និងថវិកា ៥០០,០០០រៀល។
ក្នុងនោះដែរ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក បានចូលរួមជាមួយលោកជំទាវអភិបាលខេត្ត ប្រគេនបច្ច័យចំនួន ៥០០,០០០រៀល។

អត្ថបទទាក់ទង