រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការផ្សព្វផ្សាយអប់រំពលរដ្ឋ ក្រោមប្រធានបទ”រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងឯកឧត្តម កាយ សំរួម ប្រធាមក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅទីធ្លាសួនច្បារមុខសាលាខេត្តកោះកុង រួចដង្ហែរក្បួនចេញពីសាលាខេត្ត ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ និងបន្តដង្ហែរជុំវិញផ្សារដងទង់ បញ្ចប់យុទ្ធនាការនៅមុខសាលាខេត្តកោះកុង។

គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ ខេត្តកោះកុង ​សូម​អំពាវនាវ ​និង​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ​ក្នុង​ពេល​កន្លងមក​នេះ ​សូម​មាន​ការប្រុង​ប្រយ័ត្ន ​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹម​ត្រូវ​តាម​ការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋបាល​ខេត្ត​បានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​តាម​សេចក្តី​ណែនាំ ​និង​ការសម្រេច​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ​ដែល​ខេត្ត​កោះកុង តម្រូវឱ្យ​មាន​កាតព្វកិច្ច​ពាក់ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព៕

អត្ថបទទាក់ទង