រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិបណ្តុំអាជីវកម្មបន្លែ ស្ថិតក្នុងភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

វេលាម៉ោង ១៤ ៖ ៣០ នាទីរសៀល

ក្រុមការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិបណ្តុំអាជីវកម្មបន្លែ ស្ថិតក្នុងភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល មានចំនួន ៥០គ្រួសារ ក្រោមអធិបតីភាព លោកលាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ស្រុកស្រែអំបិល ដែលធ្វើឡើងនៅសាលាបឋមសិក្សាជ្រោយ។

សម្ភារកសិកម្មដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុមួយចំនួនដែលត្រូវផ្តល់ជូនរួមមាន៖

១.កៅស៊ូគ្របរងចំនួន២៥ដុំ (៤០០ម៉ែត្រ/ដុំ)

២.ទុយោដំណក់ទិកចំនួន២៥ដុំ (១០០០ម៉ែត្រ/ដុំ)

៣.ត្រេបណ្តុះកូនចំនួន ២៥០ត្រេ

៤.គ្រាប់ពូជសណ្តែកកួរចំនួន ២៥កញ្ចប់ 

៥.គ្រាប់ពូជត្រសក់ចំនួន ២៥កញ្ចប់ រួមនិងជីថ្នាំកសិកម្មមួយចំនួនទៀត។

កសិករក្នុងមួយគ្រួសារទទួលបានដូចជា ៖ 

១. កៅស៊ូគ្របរង ប្រវែង ២០០ម

២.ទុយោតំណក់ទឹក ប្រវែង ៥០០ម

៣.ត្រេបណ្តុះកូនដំណាំ ចំនួន ០៥

៤.ពូជត្រសក់ ០១កញ្ចប់ និងពូជសណ្តែកកួរចំនួន ០១កញ្ចប់។

ដោយឡែកសម្រាប់កសិករគម្រូត្រូវទទួលបាននូវសម្ភារមួយចំនួនបន្ថែមទៀត។

ការផ្តល់ទុនសហវិនិយោគ បានដំណើរការដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងការធ្វើអនាម័យ។

ដំណើរការផ្តល់ទុនសហវិនិយោគនូវសម្ភារធាតុចូលកសិកម្មដល់កសិករសមាជិកបណ្តុំបន្លែ បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ដោយមានកិច្ចសហការណ៍យ៉ាងល្អទាំងថ្នាក់ស្រុក ឃុំ ភូមិ មន្រ្តីជំនាញ និងបងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង