រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម និងក្រុមប្រឹក្សាឃុំ ចំនួន ០១នាក់ បានចុះសម្ភាសន៍គ្រួសារក្រីក្រតាមការដាក់ពាក្យស្នើសុំ បានចំនួន ០៧គ្រួសារ នៅភូមិអន្លង់វ៉ាក់។

ស្រុកកោះកុង: ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម និងក្រុមប្រឹក្សាឃុំ ចំនួន ០១នាក់ បានចុះសម្ភាសន៍គ្រួសារក្រីក្រតាមការដាក់ពាក្យស្នើសុំ បានចំនួន ០៧គ្រួសារ ក្នុងនោះគ្រួសារក្រកម្រិតក្រ១ ចំនួន ៥គ្រួសារ និងគ្រួសារក្រកម្រិតក្រ២ បានចំនួន ០២គ្រួសារ ដោយសម្ភាសន៍ជាប់ទាំង ៧គ្រួសារ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង