រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យការដាំដុះរបស់កសិករស្ថិតក្នុងបណ្តុំអាជីវកម្មបន្លែ នៃអនុកម្មវិធី (ASPIRE) នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

លោក ជា សូត្រ ភ្នាក់ងារផ្សព្វផ្សាយឃុំកណ្តោល បានចុះពិនិត្យការដាំដុះរបស់កសិករឈ្មោះ មាស សាម៉ុន គាត់បានកំពុងដាំណាំឪឡឹក ចំនួន ០៥កញ្ចប់ ស្មើនឹង ៥៥០០គ្រាប់ ​និងកសិករឈ្មោះ មាស វឿន បានដាំត្រសក់ទ្រើងរួចរាល់ ចំនួន ០៥កញ្ចប់ មានអាយុ ១០ថ្ងៃ និងបន្តដាំសណ្តែកគកួរ ថែមទៀតផង កសិករទាំងពីរ ជាកសិករស្ថិតក្នុងបណ្តុំអាជីវកម្មបន្លែ នៃអនុកម្មវិធី (ASPIRE) នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង