រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” នៅស្រុកស្រែអំបិល

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅសាលាស្រុកស្រែអំបិល រួចដង្ហែរក្បួនចេញពីសាលាស្រុក តាមបណ្ដោយផ្លូវ១៤៨៣ ឆ្ពោះទៅមុខផ្សារស្រែអំបិល រួចដង្ហែរចេញពីផ្សារស្រែអំបិល ឆ្ពោះទៅតាមបណ្ដោយផ្លូវអូសទូក បន្ទាប់មកបន្ដដង្ហែរតាមបណ្ដោយផ្លូវជាតិលេខ៤៨ បញ្ចប់យុទ្ធនាការនៅមុខសាលាស្រុក។

រដ្ឋបាលស្រុក សូមអំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្នធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាពឱ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ដែលខេត្តកោះកុងតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

__
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង