រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ និងមានការចូលរួម កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ មណ្ឌលសុខភាពអណ្ដូងទឹក អាជ្ញាធរភូមិឃុំ(អណ្ដូងទឹក និងកណ្ដោល) ប្រជាការពារភូមិ បានដឹកនាំក្បួនដង្ហែរយុទ្ធនាការស្ដីពី ការអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”

ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ និងមានការចូលរួម កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ មណ្ឌលសុខភាពអណ្ដូងទឹក អាជ្ញាធរភូមិឃុំ(អណ្ដូងទឹក និងកណ្ដោល) ប្រជាការពារភូមិ បានដឹកនាំក្បួនដង្ហែរយុទ្ធនាការស្ដីពី ការអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" ដើម្បីជម្រុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ ជាពិសេសសេវាឯកជន អាជ្ញារធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីអោយបានត្រឹមត្រូវ នៅក្នុងស្រុកបូទុមសាគរ ដែលដង្ហែរចេញពីសាលាស្រុកបូទុមសាគរ ឆ្ពោះទៅឃុំកណ្ដោល និងបញ្ចប់ត្រឹមភូមិជីត្រេះ ឃុំអណ្ដូងទឹកជាប់ព្រំប្រទល់ឃុំថ្មស នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

=========================

ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

សីហា 18, 2021

អត្ថបទទាក់ទង