រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែងបានចុះចែកអំណោយដល់គ្រួសារពាក់ព័ន្ធអ្នកជម្ងឺកូវីដ-១៩ ដែលតម្រូវអោយធ្វើចត្តាឡីស័កនៅតាមផ្ទះ

ថ្ងៃពុធ ១០ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៣:៣០នាទីរសៀល លោក ហួត ហេង ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងវែង លោក ឆុង ថាវ៉ន សមាជិកក្រុមប្រឹក្សាសង្កាត់ សហការជាមួយបុស្តិ៍នគរបាលសង្កាត់ រួមជាមួយមេភូមិ អនុភូមិ សមាជិកភូមិទាំងពីរ បានចុះចែកអំណោយដល់គ្រួសារពាក់ព័ន្ធអ្នកជម្ងឺកូវីដ-១៩ ដែលតម្រូវអោយធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ០៣គ្រួសារ (ភូមិព្រែកស្វាយ ០២គ្រួសារ,ភូមិស្ទឹងវែង ០១គ្រួសារ)។ អំណោយក្នុង ០១គ្រួសារទទួលបាន÷
-អង្ករ ២០គ.ក , មី ១កេស , ទឹកសុទ្ធ ២យួរ , ទឹកត្រី ២ដប , ទឹកស៊ីអ៉ីវ ២ដប , នំ ១កញ្ចប់។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង