រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១វិស័យស្នូលទី១ ការងារគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនានា ចំនួន ២៩៧គ្រួសារទទួលបានការឆ្លើយជាស្បៀងអាហារ សម្ភារៈ(ស័ង្កសី ហ្វីប្រូ តង់) និង ថវិកាមួយំនួន ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
(រូបភាពសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១វិស័យស្នូលទី១ ការងារគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនានា ចំនួន ២៩៧គ្រួសារទទួលបានការឆ្លើយជាស្បៀងអាហារ សម្ភារៈ(ស័ង្កសី ហ្វីប្រូ តង់) និង ថវិកាមួយំនួន ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង)

ក្នុងនាមជាស្ថាប័នមនុស្សធម៌ឈានមុខគេ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្ត និងគ្រប់ភាគីពាក់ព័ន្ធបានធ្វើប្រតិបត្តិការឆ្លើយតបយ៉ាងសកម្ម និងមានប្រសិទ្ធក្នុងការផ្តល់ជំនួយមនុស្សធម៌ជូនជនរង គ្រោះដោយគ្រោះមហន្តរាយនានាបានទាន់ពេលវេលា ជាពិសេសគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍.ល. ។

ជាក់ស្តែងនៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ សាខាបានបន្តអនុវត្តការងាររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផតុស្របតាមផែនការយុទ្ធសាស្ត្រសកម្មភាពការងារ និងទិសដៅភារកិច្ច ក្រោមការដឹកនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំបានចុះជាប់ជាប្រចាំក្នុងការជួយតម្រង់ទិសក្រុមប្រតិបត្តិសាខា អនុសាខាទាំង៧ក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ក្នុងការផ្តល់អំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះទាន់ពេលវេលា ។តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយប្រជាពលរដ្ឋរងគ្រោះ ដើម្បីរំលែកការលំបាកទាំងឡាយ៕

អត្ថបទទាក់ទង