រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសាលាស្រុក បាននាំយកទេយ្យទានដែលជាអំណោយរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តអម្ពវ័ន ហៅវត្តទួលគគីរ

ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក ចា ឡាន់ ប្រធានក្រុម ប្រឹក្សាស្រុក អមដំណើរដោយ លោក លោកស្រីអភិបាលរង ស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក អាជ្ញាធរឃុំទួលគគីរ និងក្រុមការងារយុវជន ស.ស.យ.ក ស្រុក បាននាំយកទេយ្យទានដែលជាអំណោយរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តអម្ពវ័ន ហៅវត្តទួលគគីរ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង រួមមាន អង្ករផ្កាខ្ញី២បាវ ទឹកសុទ្ធ២០កេស ប្រេងឆាចំណុះ៥លីត្រ មីម៉ាម៉ា១កេសធំ ទឹកស៊ីអ៉ីវ២យួរ ទឹកត្រី២ឡូ អំពូលសូឡា២ផ្ទាំង ប៊ីចេង២កញ្ចប់ ស្ករស២គីឡូ ត្រីខ២យួរ ខ្ទឹមសក្រហម២គីឡូ ទឹកក្រូចទឹកផ្លែឈើ២កេស កាហ្វេ១កញ្ចប់ធំ ត្រីងៀត២គីឡូ តែស្វា១កញ្ចប់ធំ និងថវិកាចំនួន ១,៧៩៨,០០០រៀល ។

អត្ថបទទាក់ទង