រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចេញល្បាត ទប់ស្កាត់បទល្មើសជលផល និងអង្គេតលើទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាតធូល (SMART Tool) នៅក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ  បានដឹកនាំក្រុមការងារចេញល្បាត ទប់ស្កាត់បទល្មើសជលផល និងអង្គេតលើទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាតធូល (SMART Tool) នៅក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយធ្វើការដកហូតឧបករណ៍នេសាទ លបកន្ទុយកណ្តុរឬលបប្រើស ១០០ បានចំនួន ៣០ខ្សែ ប្រវែង ២៤០ ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដុតបំផ្លាញចោលនៅចំណុចពយអំពិល ភូមិឃុំចម្លងគោ ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង