រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំស្តីពីការកំណត់ និងស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ-១៩

ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំស្តីពីការកំណត់ និងស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ-១៩ ដឹកនាំដោយ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម របស់លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង លោក សៀង កក្កដា អភិបាលរងក្រុង ចៅសង្កាត់ ស្មៀនសង្កាត់ទាំងបី និងមេភូមិទាំង ១១ ព្រមទាំង មន្ទីរអង្គភាពពាក់ព័ន្ធ ដែលរៀបចំឡើងនៅសាលប្រជុំសាលាក្រុខេមរភូមិន្ទ ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង