រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបន្លឺសំលេងស្គរ រកាំងដើម្បីពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស

សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស !

  • នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។
  • ដោយឡែក គ្រប់វត្តអារាមក្នុងខេត្តកោះកុង និងវិហារសាសនាទាំងអស់ ក៏បានវាយគង ទូងស្គរយ៉ាងកងរំពងគ្រប់ទិសទី ស្របតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ។
    ________________________________________
  • លោក អ៊ូច ទូច ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តកោះកុង​បានសហការជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទដឹកនាំដោយ លោក ឆេង សុវណ្ណដា អញ្ជើញជាអធិបតីក្នុងពិធីបន្លឺសំលេងទូងស្គរ រកាំង ក្នុងកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​។​

អត្ថបទទាក់ទង