រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង បានដឹកនាំ លោកនាយករដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលស្រុក ចូលរួមសំណេះសំណាលជាមួយក្រុមបាល់ទាត់គោព្រៃសុវណ្ណាបៃតង(យុវជនខ្មែរឥស្លាម)ភូមិសុវណ្ណាបៃតង

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង បានដឹកនាំ លោកនាយករដ្ឋបាលប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលស្រុក ចូលរួមសំណេះសំណាលជាមួយក្រុមបាល់ទាត់គោព្រៃសុវណ្ណាបៃតង(យុវជនខ្មែរឥស្លាម)ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង នៅសាលប្រជុំ(ក) សាលាស្រុកបូទុមសាគរ និងបានប្រគល់អំណោយដែលជាថវិកាឧបត្ថម្ភចំនួន ២៥០$ ដល់ក្រុមបាល់ទាត់គោព្រៃ ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ 

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកជំទាវ មិថុនា ភូង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសរឿងវិស័យកីឡា ដែលលោកជំទាវបានគាំទ្រយ៉ាងពេញទំហឹង ដល់ការលេងកីឡាគ្រប់ប្រភេទ។

តំណាងក្រុមបាល់ទាត់គោព្រៃសុវណ្ណាបៃតង បានថ្លែងអំណរគុណដល់លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ជាពិសេសលោកជំទាវ មិថុនា ភូថង អភិបាល

 នៃគណៈអភិបាលខេត្តកោះកុង ដែលបានយកចិត្តទុកដាក់លើវិស័យកីឡា ហើយពួកគាត់សូមជូនពរលោកជំទាវ និងក្រុមគ្រួសារទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

សីហា 21, 2021

អត្ថបទទាក់ទង