រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាលរងស្រុក នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម កើត ប៉ូលីន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ចុះចែកជូនបងប្អូនប្រជាការពារឃុំថ្មស

តាមការចាត់តាំងពីលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក ក្រូច បូរីសីហាអភិបាលរងស្រុក នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម កើត ប៉ូលីន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ចុះចែកជូនបងប្អូនប្រជាការពារឃុំថ្មស ជាការលើកទឹកចិត្តក្នុងការបំពេញការងារកន្លងមក ដោយក្នុង១នាក់ៗទទួលបាន អង្ករចំនួន ២៥ គីឡូ មីចំនួន ១ កេះ និងប្រគល់ប័ណ្ណសរសើរជូនប្រជាការពារដែលមានស្នាដៃល្អ នាឱកាសនោះ លោក អិក កួន មេឃុំថ្មសបានចូលរួមឧបត្ថម្ភជាថវិកាដល់ប្រជាការពារទាំង៥២នាក់ និងមេភូមិទាំង៥ភូមិក្នុងម្នាក់ទទួលបានថវិកាចំនួន៤០.០០០រៀលសរុបថវិកាចំនួន ២,២៨០.០០០រៀលផងដែរ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

សីហា 21, 2021

អត្ថបទទាក់ទង