រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តោល ចុះចែកជូនបងប្អូនប្រជាការពារឃុំកណ្ដោល ជាការលើកទឹកចិត្តក្នុងការបំពេញការងារកន្លងមក ដោយក្នុង១នាក់ៗទទួលបាន អង្ករចំនួន ២៥ គីឡូ មីចំនួន ១កេះ ថវិកា ២០,០០០រៀល មេភូមិទាំង ៥ភូមិក្នុង១នាក់ៗទទួលបាន ថវិកា៤០,០០០រៀល និងប្រគល់ប័ណ្ណសរសើរជូនប្រជាការពារដែលមានស្នាដៃល្អ

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តោល ចុះចែកជូនបងប្អូនប្រជាការពារឃុំកណ្ដោល ជាការលើកទឹកចិត្តក្នុងការបំពេញការងារកន្លងមក ដោយក្នុង១នាក់ៗទទួលបាន អង្ករចំនួន ២៥ គីឡូ មីចំនួន ១កេះ ថវិកា ២០,០០០រៀល មេភូមិទាំង ៥ភូមិក្នុង១នាក់ៗទទួលបាន ថវិកា៤០,០០០រៀល និងប្រគល់ប័ណ្ណសរសើរជូនប្រជាការពារដែលមានស្នាដៃល្អ។

នាឱកាសនោះ លោក ឆឹង ង៉ែ មេឃុំកណ្តោល បានចូលរួមឧបត្ថម្ភជាថវិកាបន្ថែមដល់ប្រជាការពារទាំង២៧នាក់ ក្នុង១នាក់ចំនួន២០.០០០រៀលផងដែរ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

សីហា 21, 2021

អត្ថបទទាក់ទង