រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរងក្រុង បានដឹកនាំអាជ្ញាធរភូមិ សង្កាត់ និងកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋបាលក្រុង បានចូលរួមសហការជាមួយមន្ទីរសុខាភិបាលដើម្បីចុះពិនិត្យ និងយកសំណាករកវីរុស covid 19 លើអាជីវករលក់ដូរក្នុងផ្សារដងទង់ និងអាជីវករជុំវិញបរិវេណផ្សារដងទង់

ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយបានការចាត់តាំងពីលោក ឈេង សុវណ្ណដាអភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលរងក្រុង រួមជាមួយអាជ្ញាធរភូមិ សង្កាត់កងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋបាលក្រុង និងការិយាល័យសណ្តាប់ធ្នាប់ស្នងការនគរបាលខេត្ត បានចូលរួមសហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យយកសំណាកអាជីវករក្នុងផ្សារដងទង់ និងជុំវិញបរិវេណផ្សារដងទង់ ដើម្បីដាក់ឲ្យដំណើរការផ្សារឡើងវិញ។
+ជាលទ្ធផលក្រុមគ្រូពេទ្យពិនិត្យអាជីវករសរុបបាន ៣៨៤ នាក់ ស្រី ២៧៥ នាក់ និងបានរកឃើញអាជីវករមានវិជ្ជមាន ០១ នាក់ ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ជាអ្នកលក់គ្រឿងសមុទ្រ។ បច្ចុប្បន្នស្ត្រីមានវិជ្ជមានកូវីត-១៩ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យកោះកុង ចំពោះក្រុមគ្រួសារ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានយកមកពិនិត្យសំណាក់ ជាលទ្ធផលអវិជ្ជមានហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យពួកគាត់ទៅធ្វើចត្តាឡីស័ក នៅតាមផ្ទះរបស់គាត់វិញ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង