រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រាំបួន និងសាមសិបនាទីព្រឹក លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំកម្លាំងចំរុះស្រុក សហការជាមួយមន្ត្រីឧទ្យាននុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ចុះល្បាត និងត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់រុករានទន្ទ្រានដីព្រៃ នៅចំណុច ព្រែកកោះចាក ស្ថិតនៅក្នុងភូមិអណ្ដូងទឹក

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រាំបួន និងសាមសិបនាទីព្រឹក
លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំកម្លាំងចំរុះស្រុក សហការជាមួយមន្ត្រីឧទ្យាននុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ចុះល្បាត និងត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់រុករានទន្ទ្រានដីព្រៃ នៅចំណុច ព្រែកកោះចាក ស្ថិតនៅក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ។
ក្រុមការងារបានធ្វើដំណើរតាមផ្លូវទឹកតាមដងម៉ាត់ព្រែកពីព្រែកកោះចាក ដល់ទំនប់ទឹកប្រៃឃុំកណ្ដោល ចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា មានការកាប់រុករានទន្ទ្រានដីព្រៃដើម្បីធ្វើជារបស់កម្មសិទ្ធនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង មានទំហំប្រហែល ១ ហិកតា ដែលមានលេខនិយាមកាX0335394,Y1238180

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
សីហា 23, 2021

អត្ថបទទាក់ទង