រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣:០០នាទីរសៀល លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងទឹក

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣:០០នាទីរសៀល លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបូទុមសាគរ និងឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងទឹក ចុះចែកជូនបងប្អូនប្រជាការពារឃុំអណ្ដូងទឹក ជាការលើកទឹកចិត្តក្នុងការបំពេញការងារកន្លងមក ដោយក្នុង១នាក់ៗទទួលបាន អង្ករចំនួន ២៥ គីឡូ មីចំនួន ១កេះ និងប្រគល់ប័ណ្ណសរសើរជូនប្រជាការពារដែលមានស្នាដៃល្អចំនួន៣៨នាក់ចំនួន៧ភូមិ ក្នុងឃុំអណ្ដូងទឹក។

នាឱកាសនោះ លោក ឃៀង យិង មេឃុំអណ្ដូងទឹក បានចូលរួមឧបត្ថម្ភជាថវិកាបន្ថែមដល់ប្រជាការពារចំនួន៣៨នាក់ ក្នុង១នាក់ៗទទួលបានថវិកាចំនួន ៤០.០០០រៀលផងដែរ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
សីហា 23, 2021

អត្ថបទទាក់ទង