រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំពិគ្រោះយោបល់ភាគីពាក់ព័ន្ធស្តីពីនីតិវិធី នៃការកសាងផែនទីអង្គការកសិករ (Mapping of Farmer Organization) ក្នុងក្របខណ្ឌកម្មវិធី ASPIRE

ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

វេលាម៉ោង ៨ ៖ ៣០ នាទីព្រឹក

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ភាគីពាក់ព័ន្ធស្តីពីនីតិវិធី នៃការកសាងផែនទីអង្គការកសិករ (Mapping of Farmer Organization) ក្នុងក្របខណ្ឌកម្មវិធី ASPIRE ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងលទ្ធភាព ផលិត និងជួយដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសទីផ្សាផលិតផលកសិកម្មជូនសហគមន៍ តាមរយៈប្រព័ន្ធបញ្ចូន   រូបភាព និងសំឡេង (Video Conference-Zoom) នៅសាលប្រជុំមន្ទីរកសិកម្ម។ កិច្ចប្រជុំរៀបចំសម្របសម្រួលដោយលេខាធិការដ្ឋានកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមហ៊ុន (Young Development Research & Consultant Group) និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរទាំង ២៥ រាជធានី/ខេត្ត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង