រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារធ្វើបច្ចុប្បន្នភាពទិន្នន័យលម្អិតអំពីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកបូទុមសាគរ

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារធ្វើបច្ចុប្បន្នភាពទិន្នន័យលម្អិតអំពីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកបូទុមសាគរ។

លោកអភិបាលរងខេត្ត សូមឱ្យសមាជិកអង្គប្រជុំទាំងអស់ យកចិត្តទុកដាក់ពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារធ្វើបច្ចុប្បន្នភាពទិន្នន័យលម្អិតអំពីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកបូទុមសាគរ។ ជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងក្នុងសហគមន៍គ្រប់ស្រុកទូទាំងខេត្ត ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការកាត់ផ្តាច់ការចម្លងក្នុងសហគមន៍បន្តទៀតយើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកទិន្នន័យលម្អិតអំពីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំង ត្រូវផ្ទៀងផ្ទាត់ដើម្បីបានទិន្នន័យពិតប្រាកដសម្រាប់ត្រៀមសម្រាប់ចាក់ច៉ាក់សាំងដូសទី១ បញ្ចប់នៅទូទាំងខេត្ត។ សូមអាជ្ញាធរស្រុក ឃុំ យកចិត្តទុកដាក់បន្ថែមក្នុងការអប់រំ ផ្សព្វផ្សាយ ដល់អ្នកដែលមិនទាន់បានចាក់ឱ្យមកចាក់ឱ្យបានគ្រប់ៗគ្នា នៅក្នុងភូមិ ឃុំ ស្រុករបស់យើង៕

អត្ថបទទាក់ទង