រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការជួបសំណេះសំណាលជាមួយអង្គការដៃគូរ

រសៀលថ្ងៃទី ២៤ ខែ សីហា ២០២១ លោក ង៉ែត ឡឹង ប្រធាន មន្ទីរ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូអង្គការ អេដ​ អេ​ អាក់ស្យុង និងអង្គការ សកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម (BSDA) ដើម្បីសុំកិច្ចសហការអនុវត្តគម្រោងថ្មី ដែលមានឈ្មោះថា "សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍ ប្រកបដោយចេរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម "។សូមបញ្ជាក់ថាគម្រោងនឹងអនុវត្តរយៈពេល ៤ឆ្នាំ(២០២១-២០២៤) នៅតាមស្រុកគោលដៅចំនួន៣ រួមមាន ស្រែអំបិល បូទុមសាគរ និង គីរីសាគរ។ក្នុងជំនួបពិភក្សានោះលោកប្រធានមន្ទីរបានថ្លៃងអំណរគុណ ដល់ថ្នាក់ដឹកនាំអង្គការទាំង២ដែលបានជួយគាំទ្រវិស័យអប់រំក្នុងខេត្តកោះកុង ស្របពេលដែលខេត្តនេះកំពុងតែត្រូវការសហការពីដៃគូរអភិវឌ្ឍនានាក្នុងការចូលរួម អភិវឌ្ឍធនធានមនុស្សឱ្យទាន់យុគសម័យDigital បដិវត្តន៍ឧស្សាហកម្ម ៤.០នាពេលបច្ចុប្បន្ន។

អត្ថបទទាក់ទង