រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការផ្សព្វផ្សាយអំពីការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ”រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” នៅឃុំឬស្សីជ្រុំ ឃុំតាទៃលើ ស្រុកថ្មបាំង

ស្រុកថ្មបាំង÷ នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

លោក អន សុធារិទ្ធ អភិបាលស្រុកបានដឹកនាំយុទ្ធនាការផ្សព្វផ្សាយអំពីការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ដោយដង្ហែរក្បួនចេញពីសាលាស្រុកថ្មបាំង ឆ្ពោះទៅរង្វង់មូលឃុំឬស្សីជ្រុំ និងបន្តដង្ហែរទៅឃុំតាទៃលើ បញ្ចប់យុទ្ធនាការ។ក្ក្ក្នុងប្រយុទការនេះ ​ក្រុមការងារបានអំពាវនាវ ​និង​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ​ក្នុង​ពេល​កន្លងមក​នេះ ​សូម​មាន​ការប្រុង​ប្រយ័ត្ន ​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹម​ត្រូវ​តាម​ការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច។រដរដ្ឋបាលស្រុកបានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​តាម​សេចក្តី​ណែនាំ ​និង​ការសម្រេច​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ​ដែល​ខេត្ត​កោះកុង តម្រូវឱ្យ​មាន​កាតព្វកិច្ច​ពាក់ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព។

អត្ថបទទាក់ទង