រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុក ដើម្បីរៀបចំផែនការដាក់ស្នាក់ការបណ្តោះ អាសន្នដើម្បីការពារ សន្តិសុខ សុវត្ថិភាព ការត្រួតពិនិត្យអ្នកដំណើរចេញ-ចូលក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា

ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុក ដើម្បីរៀបចំផែនការដាក់ស្នាក់ការបណ្តោះ អាសន្នដើម្បីការពារ សន្តិសុខ សុវត្ថិភាព ការត្រួតពិនិត្យអ្នកដំណើរចេញ-ចូលក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា និងការធ្វើរ៉ាពីតេស្ត (Rapid test) កូវីដ-១៩ ជូនប្រជាពលរដ្ឋ ២៤លើ២៤ម៉ោង ចំនួន១៤ថ្ងៃបន្ថែម ដោយគិតចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង២១:០០ នាទីយប់ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានកោះកុងត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង