រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការចាក់វាក់សាំងដូសទី២ការពារជំងឺកូវីដ-១៩ ដល់យុវវ័យអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ

សាខា កក្រក ខេត្តកោះកុង៖
(ថ្ងៃទី២នៃយុទ្ធនាការចាក់វាក់សាំងដូសទី២ការពារជំងឺកូវីដ-១៩ ដល់យុវវ័យអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ)
ថ្ងៃព្រហស្បត្តិ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ ពិសេសប្អូនៗកុមារ យុវវ័យ នៅតាមសហគមន៍ តំបន់ដែលកំពុងតែរីករាលដាលក្នុងសហគមន៍ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សរុប ៧នាក់ ស្រី ០៣នាក់ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ដល់យុវវ័យអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងបានចូលរួមផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ នៅទីស្នាក់ការសាខាកាកបាទក្រហម ខេត្តកោះកុង ។

អត្ថបទទាក់ទង