រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីអធិការកិច្ចការងារ បានចូលរួមពិនិត្យការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី១ ជូនដល់កម្មករនិយោជិតចំនួន ៣ក្រុមហ៊ុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

ដោយមានការចាត់តាំងផ្ទាល់ពីលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីអធិការកិច្ចការងារ បានចូលរួមពិនិត្យការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី១ ជូនដល់កម្មករនិយោជិតចំនួន ៣ក្រុមហ៊ុន គឺក្រុមហ៊ុន៩៩ ក្រុមហ៊ុនខេមកូម៉ូធ័រ និងក្រុមហ៊ុនមីកាសា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្របតាមសេចក្តីណែនាំលេខ ០៥៨/២១ ក.ប/ស.ណ.ន.ខ.ល ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស របស់ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងថ្ងៃនេះ ការធ្វើតេស្តជូនដល់កម្មករនិយោជិត សន្តិសុខ អ្នកអនាម័យ អ្នកបើកបរ និងអ្នកលក់ដូរ ទាំង៣ក្រុមហ៊ុនគឺត្រូវបានបញ្ចប់១០០% ដោយទទួលបានលទ្ធផលល្អប្រសើរ គឺពុំមានកម្មករនិយោជិតណាម្នាក់មានសញ្ញាវិជ្ជមានកូវីដ-១៩ នោះទេ។

ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

អត្ថបទទាក់ទង