រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ជួបប្រជុំជាមួយក្រុមប្រតិភូបេសកកម្មលេខាធិការដ្ឋានកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យបញ្ជីការគណនេយ្យ ឆ្នាំ២០២០-២០២១

ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំមន្រ្តី និងទីប្រឹក្សាពាក់ព័ន្ធ ជួបប្រជុំជាមួយក្រុមប្រតិភូបេសកកម្មលេខាធិការដ្ឋានកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យបញ្ជីការគណនេយ្យឆ្នាំ២០២០-២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។ នេះជាការពិនិត្យលើឯកសារបញ្ជីការគណនេយ្យលើកដំបូងចាប់តាំងពីកម្មវិធី ASPIRE បានដំណើរការអនុវត្តក្នុងខេត្តកោះកុង របស់ក្រុមការងារទទួលបន្ទុកផ្នែកហិរញ្ញវត្ថុលេខាធិការដ្ឋានកម្មវិធី ASPIRE ក្នុងគោលបំណងជួយធ្វើអោយប្រសើរឡើង ក្នុងដំណើរការប្រតិបត្តិផ្នែកហិរញ្ញវត្ថុ នៅថ្នាក់ខេត្ត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង