រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសំណេះសំណាលរវាង ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង

ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវ​នឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំពិធីសំណេះសំណាលរវាង ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង​ ក្នុងនោះដែលឯកឧត្តម ស្រ៊ុន ដារិទ្ធិ ក៏បាននាំយកមកនូវសំភារៈមួយចំនួន រួមទាំងកាំងបិតស្នៀត ដែល​ជាវត្ថុអនុស្សាវរីយ៍របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង​បរិស្ថាន ជូនដល់មន្រ្តីឧទ្យានុរក្សសម្រាប់ចុះបំពេញការងារល្បាត និងបានផ្តល់ជូននូវប័ណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងចំនួន ៥នាក់ ដែលមានស្នាដៃល្អកន្លងផង​ដែរ ។

អត្ថបទទាក់ទង