រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងទីប្រឹក្សាអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ទាំងអស់បានធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវី-១៩ ជាលទ្ធផល អវិជ្ជមាន ទាំងអស់គ្នា

ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា   ឆ្នាំ២០២១

ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងទីប្រឹក្សាអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ទាំងអស់បានធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវី-១៩ ជាលទ្ធផល អវិជ្ជមាន ទាំងអស់គ្នា។ ​ការតេស្តនេះដោយសារមានការជាប់ពាក់ព័ន្ធជាមួយ លោក ស៊ឹម សុជាតិ ទីប្រឹក្សាតាមដាន និងវាយតម្លៃ (M & E) អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានវិជ្ជមានកូវី-១៩ ដែលបានធ្វើ តេស្ត (PCR) កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ទទួលលទ្ធផលវិជ្ជមានកូវីដ-១៩។

ចំពោះមុខ មន្ទីរបានចាត់វិធានការដូចក្រោម ៖

. នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរបានស្នើសុំទៅក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លងរាតត្បាតរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លុះព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ថ្នាក់នាំមន្ទីរ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងទីប្រឹក្សាអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលមានជាប់ពាក់ព័ន្ធជាមួយលោក បានធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ចំនួន ៣៩នាក់ ស្រី ០៨នាក់ ជាលទ្ធផល អវិជ្ជមានទាំងអស់គ្នា។

. ណែនាំ ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងទីប្រឹក្សា ដែលជាប់ពាក់ព័ន្ធ ត្រូវតាមដានសុខភាពរបស់ខ្លួន បើមានការសង្ស័យសូមប្រញាប់ទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់ ដើម្បីទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍ និងប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេស ៣ការពារ ៣កុំ ឱ្យបានម៉ត់ចត់។

. បានអនុញ្ញាតឱ្យមន្ត្រីពាក់ព័ន្ធផ្ទាល់ធ្វើការពីចម្ងាយរយៈពេល ១៤ថ្ងៃ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង