រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

​កិច្ច​ប្រជុំ​ណែនាំស្តីពី​ការ​ចុះ​ពិនិត្យ និង​ស្រង់​អត្តសញ្ញាណប្រជាពលរដ្ឋ និងទិន្នន័យ​ដី ស្ថិត​នៅសហគមន៍​លោក ស៊ឹម កំសាន្ត ហៅ​ចូច (សហគមន៍​ពុំ​ទាន់​បាន​ចុះ​បញ្ជី) នៅ​ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (308)

ខេត្ត​កោះកុង​៖ លោក សុខ សុទ្ធី អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ណែនាំស្តីពី​ការ​ចុះ​ពិនិត្យ និង​ស្រង់​អត្តសញ្ញាណប្រជាពលរដ្ឋ និងទិន្នន័យ​ដី ស្ថិត​នៅសហគមន៍​លោក ស៊ឹម កំសាន្ត ហៅ​ចូច (សហគមន៍​ពុំ​ទាន់​បាន​ចុះ​បញ្ជី) នៅ​ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​សមាសភាព​ចូលរួម​មកពី រដ្ឋបាល​ស្រុក​គិរីសាគរ រដ្ឋបាល​ស្រុក​បុទុមសាគរ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត នាយក​ឧទ្យានជាតិ​បុទុមសាគរ ប្រធាន​ការិយាល័យ​រៀបចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​គិរីសាគរ ប្រធាន​ការិយាល័យ​រៀបចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​បុទុមសាគរ រដ្ឋបាល​ឃុំ​តានូន រដ្ឋបាល​ឃុំ​ភ្ញីមាស រដ្ឋបាល​ឃុំ​កោះស្តេច មេ​​ភូមិពាក់ព័ន្ធ និង​លោក ស៊ឹម កំសាន្ត សរុប​ប្រមាណ ១៦ នាក់។

កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ស្រង់​បញ្ជី​ឈ្មោះ និង​ប្រភព​នៃ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់​លាស់ ដែល​កន្លង​មក​ទីតាំង​បែងចែក​នោះស្ថិត​នៅ​ឃុំ​តានូន ស្រុក​បុទុមសាគរ ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​អចិន្ត្រៃយ៍ នៅ​ឃុំ​កោះស្តេច ស្រុកគិរីសាគរ។

បន្ថែមពីលើនេះ លោកសុទ្ធីបានស្នើសុំឱ្យរដ្ឋបាលមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការទប់ស្កាត់សកម្មភាពលួចទន្ទ្រាន និងកាន់​កាប់ដោយខុសច្បាប់នៅក្នុងខេត្ត ដែលអាចនឹងបង្កឱ្យមានបាតុភាពណាមួយនៅក្នុងមូលដ្ឋាន៕


ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 12 ម៉ោងមុន