រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា មន្ទីរ អង្គភាព ទីចាត់ការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ រឺសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាពេលខាងមុខ។ ក្រុមការងារតែងតែមានកិច្ចប្រជុំមុនដាក់ឯកសារជូនក្រុមប្រឹក្សាខេត្ត កន្លងមករបាយការណ៍ប្រចាំខែ របស់មន្ទីរ និងអង្គភាព និងទីចាត់ការ ពិតជាមានភាពល្អប្រសើរ ជាមួយគ្នានេះដែរ សូមឱ្យបង្កើនការយកចិត្តទុកដាក់បន្តទៀត។ មួយវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការ ដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តបានស្របតាមផែនការដែររឺទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតប និងគោលដៅរបស់មន្ទីរ អង្គភាព ទីចាត់ការរបស់ខ្លួន៕

អត្ថបទទាក់ទង