រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំជ្រើសរើសបុគ្គលិកថ្មីរបស់ក្រុមហ៊ុនយ៉ាហ្សាគី

នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានចូលរួមកិច្ចប្រជុំស្តីពីការជ្រើសរើសបុគ្គលិកថ្មីរបស់ក្រុមហ៊ុនយ៉ាហ្សាគី ក្រោមអធិបតីភាពភាពលោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា មន្ត្រីអធិការកិច្ចការងារ លោកស្រីតំណាងរដ្ឋបាលប្រចាំតំបន់ មន្ត្រីរបស់មន្ទីរសុខាភិបាលខេត្ត និងតំណាងក្រុមហ៊ុនយ៉ាហ្សាគី នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេសកោះកុង។

ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទទាក់ទង