រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ ២០២១ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត”

ថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង អមដំណើរដោយលោក សំ​ធឿន អនុប្រធានមន្ទីរទទួលបន្ទុកពុទ្ធិកសិក្សា និងលោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរទទួលបន្ទុកកិច្ចការរដ្ឋបាល សហការជាមួយព្រះលក្ខណ៍មុនី វង្ស វិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះសមុទ្ទគង្គាមហាមុនីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត បានចុះពិនិត្យការសិក្សារបស់សមណសិស្ស ក្នុងសាលាពុទ្ធិកបឋមសិក្សាសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត ស្ថិតក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តខេត្តកោះកុង ។

ស្ថិតក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ ២០២១ ក្រោមប្រធានបទ "អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត" យោងតាមសាលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនិងសេចក្ដីណែនាំស្តីពីការចាត់តាំងរបៀបទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ ២០២១ របស់ក្រសួងធម្មការ និងសាសនា ។

វត្តអារាម និងវិហារសាសនានានាត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជម្រុញ កម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំ អំពីសារៈប្រយោជន៍ នៃការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល ។

ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ សូមគោរពអព្រះគុណចំពោះព្រះមេគណខេត្តដែលបានយកព្រះទ័យទុកដាក់ជួយដល់សមណសិស្សដែលគង់ស្នាក់អាស្រ័យសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធិកបឋមសិក្សាសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី វត្តទេពនិមិត្ត សូមប្រគេននូវព្រះពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត។

អត្ថបទទាក់ទង