រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្ដីពី ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាមួយគណៈកម្មការអាចារ្យវត្តជោតញ្ញាណ

ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១
_««»»
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាមួយគណៈកម្មការអាចារ្យវត្តជោតញ្ញាណ ដោយយោងតាមសេចក្តីណែនាំ ស្ដីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន យោងលិខិតលេខ ០៨/២០២១ គជបអ ចុះថ្ងៃទី០៩ ខែសីហា ២០២១ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។

ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ។

គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតបូជនីដ្ឋានស្ដូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លីភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា។​

ហើយត្រូវអនុវត្តនូវវិធានការ៣ការពារនានា របស់ក្រសួងសុខាភិបាលគឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃសាប៊ូឬអាលកុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទទាក់ទង