រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារឃុំ ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ១នាក់ នៅភូមិកោះកុងក្នុង។

ស្រុកកោះកុង: ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំកម្លាំងរួមមាន: ជំទប់ទី១ឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចំនួន ០២នាក់ លោកមេភូមិ អនុភូមិកោះកុងក្នុង និងកម្លាំងប្រជាការពារឃុំចំនួន ០១នាក់ បានចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ១នាក់ ឈ្មោះ នួន ស្រីនាងអាយុ ២៨ ឆ្នាំ ដោយបាននាំយកគ្រឿង ឧបភោគ បរិភោគ ទៅឧបត្ថម្ភជូន រួមមាន: អង្ករ ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ២ ដប អំបិល ១ កញ្ចប់ ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ៤០.០០០ រៀល (បួនម៉ឺនរៀលគត់) ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង