រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុក​កោះកុង បានដឹកនាំក្រុមការងារ និង​អាជ្ញាធរ​ឃុំត្រពាំងរូង ធ្វើការរុះរើអគារសាលារៀនចាស់ធ្វើអំពីឈើដែលទ្រុឌទ្រោមខ្លាំង ដើម្បីសាងសង់ជាបន្ទប់ថ្មីឡើងវិញ

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចាត់តាំងរបស់លោក អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាល​ស្រុក​កោះកុង បានដឹកនាំក្រុមការងារថ្នាក់ស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំត្រពាំងរូង ប៉ុស្តិ៍​នរគបាលរដ្ឋបាលឃុំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុកកោះកុង​ យុវជន​កាយឫទ្ធ កម្លាំងប្រជាការពារ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ធ្វើការរុះរើអគារសាលារៀនចាស់ ១ខ្នង ២បន្ទប់ ធ្វើអំពីឈើដែលមាន​លក្ខណៈ​ទ្រុឌទ្រោមខ្លាំង ដើម្បីសាងសង់ជាបន្ទប់ថ្មីឡើងវិញ ដែលមានទំហំ ៦ម៉ែត្រ​ គុណនឹង ៨ម៉ែត្រ សម្រាប់ប្រើប្រាស់ជាទីចាត់ការសាលា នៃសាលាបឋមសិក្សាកោះកុងក្នុង នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង សរុបចំនួន ៣២នាក់ ស្រី៦នាក់ ដោយមានការគាំទ្រជាសម្ភារបន្ថែមដោយអង្គការ United World School (UWS)។​

អត្ថបទទាក់ទង