រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម សហការជាមួយអាជ្ញាធរភូមិឃុំ នៃឃុំតានូន និងមានការនិមន្តចូលរួមពីព្រះគ្រូអនុគណស្រុកផងដែរ បានចុះរៀបចំធ្វើពិធីបោះឆ្នោតជ្រើសរើសសមាសភាព អាចារ្យ និងគណៈកម្មការវត្តសុវណ្ណតេជោ ហៅវត្តភ្នំប្រជៀវ សម្រាប់អាណត្តិថ្មី ដែលស្ថិតនៅក្នុងភូមិព្រែកខ្យង

លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម សហការជាមួយអាជ្ញាធរភូមិឃុំ នៃឃុំតានូន និងមានការនិមន្តចូលរួមពីព្រះគ្រូអនុគណស្រុកផងដែរ បានចុះរៀបចំធ្វើពិធីបោះឆ្នោតជ្រើសរើសសមាសភាព អាចារ្យ និងគណៈកម្មការវត្តសុវណ្ណតេជោ ហៅវត្តភ្នំប្រជៀវ សម្រាប់អាណត្តិថ្មី ដែលស្ថិតនៅក្នុងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះ

_សមាសភាព អ្នកចូលរួមបោះឆ្នោតមានចំនួន៤៨នាក់

_ លទ្ធផលបានពីការគាំទ្រ ទាំងសមាសភាពអាចារ្យ និងគណៈកម្មការវត្ត ទទួលបាន ៤៨លើ ៤៨សម្លេង។

ជាកិច្ចចុងក្រោយ លោកអភិបាលរង ក៏បានមានមតិសំណេះសំណាលនៅក្នុងពិធី និងផ្តាំផ្ញើខ្លះៗ ដល់សមាសភាពអាចារ្យ និងគណៈកម្មការវត្ត ដែលជាប់

ឆ្នោត ដោយមានការគាំទ្រពីប្រជាពលរដ្ឋនិងពុទ្ធបរិស័ទចំណុះជើងវត្ត។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

=============

ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទទាក់ទង