រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទបានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃលើគម្រោងជួសជុលផ្លូវបេតុងអាមេប្រវែង ១២០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ

ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទបានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃលើគម្រោងជួសជុលផ្លូវបេតុងអាមេប្រវែង ១២០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង និងសាងសង់លូមូលដោះទឹកប្រវែង ៣៩២ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រ និងរីហ្គាចំនួន ១៥កន្លែង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោក សៀង កក្កដា អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង ព្រមទាំងបានអញ្ជើញចូលរួមមាន៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងតំណាងសហគ្រាសដែលបានដាក់សំណើដេញថ្លៃ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង