រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះគ្រូធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះអក្កោធចិត្តោ​ព្រះ​គ្រូ​ចៅធិការវត្ត​រស្មីសាមគ្គីគិរីទ័ពជាង​ និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង -ព្រះព្រហ្មសិល ហួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

🙏🙏🙏អរគុណសន្តិភាព🙏🙏🙏
ថ្ងៃអង្គារ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងែទី14 ខែកញ្ញា ឆ្នាំ2021
ថ្ងៃនេះខ្ញុំព្រះករុណាមានកិត្តិយស បាន ចូលរួមដំណើរជាមួយព្រះមន្ត្រីសង្ឃស្រុកស្រែអំបិលដែលព្រះអង្គនិមន្តនាំយកនូវទេយ្យទានរួមមាន មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវ ទឹកសុទ្ឋ ភេសជ្ជៈ រួមទាំងថវិការមួយចំនួន ដើម្បីចូលរួមជួយទំនុកបំរុង និង លើកទឹកចិត្តដល់ក្រុមកងទ័ពអាវសរ ដែលកំពុងតែប្រយុទ្ឋប្រឆាំងជាមួយកូវីដ19នៅមណ្ឌល់ព្យាបាលកូវីដវិទ្យាល័យស្រែអំបិល
🌹🌹🌹 ព្រះមន្ត្រីសង្ឃដែលនិមន្តអញ្ចើញចូលរួមក្នុងឱកាសនេះរួមមាន🌹🌹🌹
-ព្រះគ្រូធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះអក្កោធចិត្តោ​ព្រះ​គ្រូ​ចៅធិការវត្ត​រស្មីសាមគ្គីគិរីទ័ពជាង​ និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
-ព្រះព្រហ្មសិល ហួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសិរីសោភិត ព្រះអនុគុណស្រុកស្រែអំបិល និងជាព្រះសត្ថថេរោព្រះគ្រូចៅអធិការវត្តមាគា៍គីរីស្រែអំបិល
-ព្រះព្រហ្មបញ្ញោ សន សុីណាត ព្រះធម្មធរអនុគណស្រុកស្រែអំបិល​ ជាព្រះ​គ្រូ​ចៅអធិការវត្តមហានន្ទយបុព្វារាម​ (វត្តគិរីវ័ន្ត)
-ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល​ ជាព្រះ​គ្រូ​ចៅធិការវត្ត​សិលារតនារាម​ (អង្គរ​ភ្នំខ្លុង)
-បង ព្រំ ឆើយ ប្រធានប៉ុស្ត៍នគរបាលរដ្ឋបាល ឃុំស្រែអំបិល
…..ក្នុងឱកាសនេះព្រះមន្ត្រីសង្ឃក៏បានថ្លែងអំណរគុណដល់ក្រុមកងទ័ពអាវសរទាំងអស់ដែលបានលះបង់កំលាំងកាយ ចិត្ត ពេលវេលា ក្នុងកាព្យាបាលនិងប្រយុទ្ឋប្រឆាំងជាមួយកូវីដ19 និងសូមជូនពរអោយក្រុមកងវិរៈជនអាវសរទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ បរិបូរណ៍ តរៀងទៅ។
_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង