រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជូនដំណឹងដល់ មាតា បិតា អាណាព្យាបាល កុមារា កុមារី នៅទូទាំងស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថា៖រដ្ឋបាលស្រុក នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារា កុមារី ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំនៅទូទាំងស្រុកបូទុមសាគរមានរយៈពេល ៧ថ្ងៃ (ប្រាំពីរថ្ងៃ) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពអណ្ដូងទឹក

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជូនដំណឹងដល់ មាតា បិតា អាណាព្យាបាល កុមារា កុមារី នៅទូទាំងស្រុកបូទុមសាគរខេត្តកោះកុង ឱ្យបានជ្រាបថា៖រដ្ឋបាលស្រុក នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារា កុមារី ដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំនៅទូទាំងស្រុកបូទុមសាគរមានរយៈពេល ៧ថ្ងៃ (ប្រាំពីរថ្ងៃ) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពអណ្ដូងទឹក ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅពេលដែល មាតា បិតា និងអាណាព្យាបាល ដែលបាននាំកូនចៅ ក្មួយៗមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមភ្ជាប់មកជាមួយ នូវឯកសារបញ្ជាក់អត្តសញ្ញាណដូចខាងក្រោម៖ 

 -សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើត ឬសៀវស្នាក់នៅ ឬ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។

👉ដោយអនុវត្តជារៀងរាល់ថ្ងៃចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពអណ្ដូងទឹក ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

កញ្ញា 16, 2021

ទិវាអូហ្សូនបរិស្ថានអន្តរជាតិ (International Day for the Preservation of the Ozone Layer)

អត្ថបទទាក់ទង