រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌីមេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងកោះកុង ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសព ឈួន អ៊ួញ (គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌីមេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងកោះកុង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ ក ខេត្ត អនុប្រធានមន្ទីរសង្គមកិច្ច ប្រធានគណៈកម្មាធិការស អ ក ស្រុកថ្មបាំង និងប្រធានសាខាស អ ក ឃុំជីផាត ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀល ថវិកាលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយស ស អ កខេត្តកោះកុង ចំនួន៥០មុឺនរៀល ថវិកាអនុប្រធានស អ កខេត្ត ចំនួន២០មុឺនរៀល ឯកឧត្តមប្រធានគណៈកម្មាធិការស អ កខេត្តឧបត្ថម្ភអង្ករចំនួន ២បាវតូច មី១កេសតូច ទឹកត្រី១កេស ទឹកសុីអុីវ១កេស ជូនដល់គ្រួសារសព ឈួន អ៊ួញ (គ្រួសារជនពលី)ជាសមាជិកស អ កនៅភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

អត្ថបទទាក់ទង