រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ បានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ចូលរួមសហការណ៍ជាមួយបុគ្គលិកអង្គការ CBN ចែកអំណោយ របស់អង្គការ CBN ដល់គ្រួសារ ប្រជាពលរដ្ឋក្រីក្រចំនួន ១០០ គ្រួសាររស់នៅភូមិ១ និងភូមិ២

ស្រុកកោះកុង: ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ បានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ចូលរួមសហការណ៍ជាមួយបុគ្គលិកអង្គការ CBN ចែកអំណោយ របស់អង្គការ CBN ដល់គ្រួសារ ប្រជាពលរដ្ឋក្រីក្រចំនួន ១០០ គ្រួសាររស់នៅភូមិ១ និងភូមិ២ ស្ថិតក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលក្នុងមួយគ្រួសារៗ ទទួលបាននូវ អង្ករចំនួន ១០ គីឡូក្រាម មីចំនួន ០១កេះ ប្រេងឆាចំនួន ០១ដប អំបិលអ៊ីយ៉ូតចំនួន ០១កញ្ចប់ និងថ្នាំវីតាម៉ីនស៊ី ចំនួន ០១ប្រអប់ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង