រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈអភិបាល នាយក នាយករងរដ្ឋបាល និងប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ នៃរដ្ឋបាលក្រុងខេមរភូមិន្ទបានចូលរួមវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឲ្យប្រើប្រាស់ទម្រង់ដីកានានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ គណៈអភិបាល នាយក នាយករងរដ្ឋបាល និងប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ នៃរដ្ឋបាលក្រុងខេមរភូមិន្ទបានចូលរួមវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឲ្យប្រើប្រាស់ទម្រង់ដីកានានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាព
១/លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង
២/លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ
៣/លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមេភូមិន្ទ
វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង