រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានចុះជួបសំណេះសំណាល ជាមួយលោក នាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ នៃសាលាអនុវិទ្យាល័យ ជា សុីម ស្មាច់មានជ័យ និងសាលាអនុវិទ្យាល័យ ដងទង់ ដែលត្រៀមនឹងយកសំណាកតាមរយះការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានចុះជួបសំណេះសំណាល ជាមួយលោក នាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ នៃសាលាអនុវិទ្យាល័យ ជា សុីម ស្មាច់មានជ័យ និងសាលាអនុវិទ្យាល័យ ដងទង់ ដែលត្រៀមនឹងយកសំណាកតាមរយះការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ដើម្បីត្រៀមបើកដំណើរការបង្រៀនឡើងវិញ នៃសាលាអនុវិទ្យាល័យទាំង២។ ជាមួយគ្នានោះដែរ មានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យអប់រំក្រុង តំណាងអាជ្ញាធរសង្កាត់ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកោះកុង ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ជា សុីម ស្មាច់មានជ័យ ។ ការយកសំណាកលោកគ្រូ/អ្នកគ្រូ អនុវិទ្យាល័យ ចំនួន ០២ សាលា ក្នងក្រុងខេមរភូមិន្ទ
១ - /អនុវិទ្យាល័យ ជា សុឹម ស្មាច់មានជ័យ
គ្រូសរុប : ២២ នាក់ ស្រី ០៧ នាក់
អវត្តមានសរុប : ០៣ នាក់ ស្រី ០១ នាក់
២ - /អនុវិទ្យាល័យដងទង់
គ្រូសរុប : ១៤ នាក់ ស្រី ០៤ នាក់
អវត្តមានសរុប : ០១ នាក់ ។
ជាលទ្ធផល នៃការតេស្ត គឺអវិជ្ជមាន ទាំងអស់។

អត្ថបទទាក់ទង