រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ភា សុវណ្ណា នឹងសមាជិកសមាជិកាចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកោះកុង អមដំណើរ លោក គង់ សុភាព អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកោះកុង តំណាងអោយ លោក ស្រេង ហុង ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកោះកុង បាននាំយកអំណោយជាគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនទុរគតជនចំនួន០២គ្រួសារ

ថ្ងៃ ច័ន្ទ ១៤ កើត ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ដែលត្រូវ នឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ ដោយមើលឃើញនៅទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោក ភា សុវណ្ណា នឹងសមាជិកសមាជិកាចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកោះកុង អមដំណើរ លោក គង់ សុភាព អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកោះកុង តំណាងអោយ លោក ស្រេង ហុង ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកោះកុង បាននាំយកអំណោយជាគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនទុរគតជនចំនួន០២គ្រួសារ។
១/គ្រួសារដែលគាត់ពិការស្លាប់១ចំហៀងខ្លួនធ្វើការមិនកើតផ្ទះក៏ជិតដួលរលំទៀត គាត់មានឈ្មោះលោក លឹម រតនះ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ
ប្រពន្ធឈ្មោះ ប៊ន សុ័ក្ត្រ ភេទ ស្រី អាយុ ២៦ ឆ្នាំ រស់នៅភូមិ បឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ទទួលបានអំណោយ អង្ករ ១បាវ ចំនួន៥០ គីឡូ មី ១កេស ត្រីខ ១យួរ ប្រេងឆា ២លីត្រ អំបិល ១គីឡូ ខ្ទឹមស ១គីឡូ ប៊ីចេង ១គីឡូ ស្ករស ១គីឡូ ទឹកសុីអីវ ១យួរ ព្រមទាំងថវិកាចំនួន ២,៦០០,០០០រៀល។
២/ លោក យាយ សេន ឡៃហ៊ាន ស្រី អាយុ ៧២ ឆ្នាំជាទុរគតជន រស់នៅភូមិ បឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ទទួលបានអំណោយ អង្ករ១បាវ ចំនួន៥០គីឡូ មី១កេស ទឹកត្រី១យួរ ទឹកសុីអីវ១យួរ ប្រេងឆា១លីត្រ ប៊ីចេង១គីឡូ ស្ករស១គីឡូ ខ្ទឹមស១គីឡូ អំបិល១គីឡូ និងថវិកា ចំនួន ២០០,០០០រៀល៕

អត្ថបទទាក់ទង