រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានធ្វើការដកហូត និងរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទលបកន្ទុយកណ្តុរ

ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១នាក់ និងមន្រ្តីជាប់កិច្ចសន្យា ០១នាក់ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានធ្វើការដកហូត និងរៀបចំពិធីដុតបំផ្លាញ ឧបករណ៍នេសាទលបកន្ទុយកណ្តុរ បានចំនួន ៧០ខ្សែ ប្រវែង ៥៦០ម៉ែត្រ ជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆ:ជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ១០នាក់ ស្រី ០២នាក់។ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង